loading

ដោយសារតែការលក់អចលនទ្រព្យ ជាពិសេសដីធ្លីនេះតែម្តង កំពុងតែមានការប្រកួតប្រជែងខ្លាំងនៅលើទីផ្សារមិនថាកន្លែងណា ឬក៏តំបន់ណានោះទេ បែបនេះហើយទើបធ្វើឱ្យអ្នកលក់ជាច្រើនបានប្រើយុទ្ធសាស្រ្តលក់របស់ខ្លួនខុសៗគ្នា ដូចជាការបញ្ចុះតម្លៃ , ទិញនេះថែមនោះ និងវិធីសាស្រ្តផ្សេងៗទៀតតាមដែលអ្នកលក់អាចធ្វើបាន ដើម្បីឱ្យអ្នកទិញចាប់អារម្មណ៍។ បែបនេះហើយទើបមានសំណួរពីអ្នកទិញជាច្រើនចោទសួរថា៖ បើអ្នកលក់ប្រើយុទ្ធសាស្រ្តលក់បញ្ចុះតម្លៃបែបនេះ តើនឹងផ្តល់ល្អ ឬអាក្រក់ដល់អ្នកទិញ?

នេះបើតាមការឱ្យដឹងរបស់លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជាបានបង្ហាញទស្សនៈរបស់លោកថា៖ ទាក់ទងនឹងការលក់បញ្ចុះតម្លៃនេះ គឺអាស្រ័យទៅលើគម្រោងទេ ព្រោះគម្រោងខ្លះវាជាយុទ្ធសាស្រ្តទីផ្សាររបស់គេ ចឹងហើយយើងមិនអាចសន្មត់ថា វាផ្តល់ផលល្អ ឬអាក្រក់យ៉ាងណានោះទេ គ្រាន់តែជាទូទៅ កាលណាគេលក់បញ្ចុះតម្លៃបែបនេះ វាបានផ្តល់ផលប្រយោជន៍ដល់អ្នកទិញ ប៉ុន្តែយើងជាអ្នកទិញក៏ត្រូវពិនិត្យមើលឱ្យបានច្បាស់លាស់ផងដែរពីគម្រោងនីមួយៗ ឬផ្នែកនីមួយៗដែលយើងចង់បានហ្នឹង និងសិក្សាឱ្យបានលម្អិតទៅលើគម្រោងនោះមុននឹងយើងសម្រេចចិត្តទិញ។

លោកបានផ្តល់មេរៀនចំនួនពីរដល់អ្នកទិញ ដែលមានដូចជា៖

ទី១. ក្នុងនាមយើងដែលជាអ្នកទិញ យើងត្រូវមានចំណេះដឹងជាមុនសិន ហើយពាក់ព័ន្ធនឹងការបញ្ចុះតម្លៃហ្នឹង យើងត្រូវសិក្សាសិនថា តើតម្លៃដែលគេដាក់លក់ហ្នឹង ជាតម្លៃពិតប្រាកដនៅលើទីផ្សារ ឬក៏មិនមែន? បើសិនជាតម្លៃហ្នឹង ជាតម្លៃពិតប្រាកដដែលបញ្ចុះនៅលើទីផ្សារមែន គឺយើងទទួលបានផលប្រយោជន៍ហើយ។

ទី២. បើមិនមែនតម្លៃនៅលើទីផ្សារទេ តែគ្រាន់តែជាតម្លៃដែលគេធ្វើទីផ្សារហើយបានគេបញ្ចុះ ឧទាហរណ៍ថា៖ តម្លៃធម្មតានៅលើទីផ្សារគេលក់៥ដុល្លារ តែអ្នកលក់ខ្លះគាត់ចង់លក់ជាយុទ្ធសាស្ត្រទីផ្សារ គាត់ដាក់៧ដុល្លារ ហើយបញ្ចុះ២ដុល្លារមក វាឡើងទៅ២០ ឬ៣០ភាគរយហើយបែបហ្នឹងវាមិនមែនជាផលប្រយោជន៍ពិតប្រាកដទេ អ៊ីញ្ចឹងហើយទាល់តែយើងសិក្សាឱ្យលម្អិតទៅលើគម្រោងនីមួយៗដែរ។
លោកបានបន្ថែមឱ្យដឹងថា៖ ការបញ្ចុះតម្លៃខ្លះវាគ្រាន់តែជាយុទ្ធសាស្រ្តទីផ្សារទេ ដើម្បី Promotion ក៏ដូចជាបង្ហាញនៅភាពទាក់ទាញដល់អ្នកទិញ។ ដូច្នេះហើយទាល់តែយើងដែលជាអ្នកទិញហ្នឹង ត្រូវសិក្សាពីគម្រោងមួយហ្នឹងឱ្យបានច្បាស់លាស់ និងលម្អិតជាមុនសិន៕

There are 3 comments

  1. admin 3 years ago

    Good Job

  2. admin 3 years ago

    Lorem ipsum dolor sit amet, consectetur adipiscing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation ullamco laboris nisi ut aliquip ex ea commodo consequat.

    • admin 3 years ago

      Lorem ipsum dolor sit amet, consectetur adipiscing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation ullamco laboris nisi ut aliquip ex ea commodo consequat.

You have already added 0 property

Login

Register